jobs

បើអ្នកចូលចិត្តប្លក់អ្នកស្រុកខ្មែរសូមជួយចុច Like ផង

ទាញ ប្លក់អ្នកស្រុកខ្មែរ ទម្លាក់ក្នុងToolbarរបស់អ្នកដើម្បីមកដល់ទីនេះបានលឿន

ចូលរួមកម្មវិធីBarcamp កំពង់ចាម

0 មតិ

របៀបបង្កើតFacebook Account (២០១៣)

ជំរាបសួរអ្នកអានប្លក់អ្នកស្រុកខ្មែរជាទីស្រឡាញ់!

អ្នកមានគណនីហ្វេសប៊ុកហើយ ឬនៅ?
ខ្ញុំជឿថាមានយ៉ាងតិចក៏ប្រហែល៥០ភាគរយនៃអ្នកប្រើប្រាស់អ៊ីនធ័រណិតនៅកម្ពុជាបច្ចុប្បន្ន ដែលមានគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។​ អត្ថបទនេះមានវត្តមានលើប្លក់នេះក្នុងគោលបំណងជួយបងប្អូនដែលមិនទាន់មានគណនីហ្វេសប៊ុក ឬFacebook accountមួយនៅឡើយ។
មុននឹងអ្នកអាចបង្កើតគណនីហ្វេសប៊ុកមួយបាន អ្នកត្រូវបាន
  • តម្រូវឲ្យមានអាយុ១៣ឆ្នាំឡើង
ហើយមានអាសយដ្ឋានអ៊ីមេលផ្ទាល់ខ្លួន និង/ឬលេខទូរស័ព្ទ
(មើលរបៀបបង្កើតអ៊ីមេល) សូមកុំប្រើអ៊ីមែលខាងក្រោម

ខាងក្រោមនេះជារបៀបបង្កើតFacebook account៖

  •  វាយ facebook.com នៅលើបារអាសយដ្ឋាននៃBrowserដែលអ្នកកំពុងប្រើប្រាស់
អ្នកនឹងឃើញ ផ្នែកនៃទំព័រមានដូចរូបខាងក្រោម

សេចក្ដីពន្យល់ពី រូបខាងលើ































រូបខាងក្រោមនេះជាគំរូ















 បន្ទាប់ពីបានបំពេញព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកហើយ ចុចលើប៊ូតុងSign Up (មើលរូបខាងលើ)
ទំព័រមួយទៀតនឹងត្រូវបានបើក ដូចរូបខាងក្រោម

  •  ចុចលើពាក្យ Skip this step ដើម្បីរំលង



ហើយនឹងមានផ្ទាំងមួយលេចចេញមក បានន័យថា តើអ្នកពិតជាចង់រំលងមែនទេ?

  • ចុចលើពាក្យ Skip



ហើយផ្ទាំងមួយទៀតនឹងលេចចេញមក មានន័យថាតម្រូវឲ្យអ្នកបំពេញព័ត៌មានអំពីសាលារៀន និង ទីកន្លែងដែលអ្នកស្នាក់នៅបច្ចុប្បន្ន និងកន្លែងកំណើត។
អ្នកអាចរំលងបានដំណាក់កាលបានដោយ
  • ចុចពាក្យ Skip














 អ្នកក៏អាចរំលងដំណាក់កាលនេះបានដែរ
ទំព័រមួយទៀតនឹងត្រូវបានបើក
  • សូមចុចពាក្យ Skip













អ្នកជិតបានជោគជ័យហើយ
ផ្ទាំងខាងក្រោមនេះបញ្ជាក់ថាឲ្យអ្នកចូលទៅបើកគណនីអ៊ីមេល





នៅក្នុង Inboxនៃគណនីអ៊ីមេលរបស់មានសារអ៊ីមេលដែលទទួលបានពីFacebook
Facebookតម្រូវឲ្យអ្នកបើក ហើយចុចលើតំណភ្ជាប់ដើម្បីបញ្ជាក់ឲ្យប្រាកដថា អ្នកពិតជាម្ចាស់អាសយដ្ឋានអ៊ីមេល។

អ្នក
  • បើកសារ ដែលមានប្រធាន Just one more step to get started on Facebook





អ្នកត្រូវ
  • ចុចលើតំណភ្ជាប់(link) ឬពាក្យ Complete Sign-up

 បន្ទាប់មកទៀត អ្នកនឹងឃើញផ្ទាំងមួយបញ្ជាក់ថាអ្នកបានជោគជ័យជាម្ចាស់អាសយដ្ឋានអ៊ីមេល
 







ជយោ! អ្នកបានបង្កើតFacebook Accountមួយហើយ
ពេលអ្នកLog in ទៅក្នុងaccount របស់អ្នកដើម្បីប្រើគណនី
  • វាយ facebook.com នៅលើបារអាសយដ្ឋាននៃBrowser
  • សូមវាយបញ្ចូលអាសយដ្ឋានអ៊ីមេល និងពាក្យសម្ងាត់របស់អ្នកក្នុងប្រអប់ឲ្យបានត្រឹម ហើយ
  • ចុចពាក្យ Log In
មើលរូបខាងក្រោម





បើកចង់បញ្ចូលរូបសម្រាប់គណនីរបស់អ្នក
  • សូមចុចពាក្យ Upload a Photo











ផ្ទាំងមួយទៀតនឹងត្រូវបានបើក ហើយអ្នក
  • ជ្រើសរើសរូបភាពដែលអ្នកចង់បញ្ចូល ហើយ
  • ចុច Open


បន្ទាប់ពីដំណើរការបញ្ចូលចប់អ្នកនឹងឃើញរូបភាពរបស់អ្នក




បើអ្នកចូលចិត្តអត្ថបទនេះ សូមជួយចែករំលែកទៅឲ្យមិត្តភក្ដិ ឬអ្នកដែលត្រូវការជំនួយដូចរូបអ្នក។


ចែករំលែកទៅកាន់ :

0 មតិ:

Post a Comment

សូមជួយលើកទឹកចិត្តពួកយើង ដោយផ្ដល់ជាមតិនៅខាងក្រោមនេះ

តាមដានប្លក់នេះតាមអ៊ីមែល

 
Toggle Footer
ទៅលើ