jobs

បើអ្នកចូលចិត្តប្លក់អ្នកស្រុកខ្មែរសូមជួយចុច Like ផង

ទាញ ប្លក់អ្នកស្រុកខ្មែរ ទម្លាក់ក្នុងToolbarរបស់អ្នកដើម្បីមកដល់ទីនេះបានលឿន

ចូលរួមកម្មវិធីBarcamp Phnom Penh

0 មតិ

សៀវភៅអក្សរសាស្ត្រ៖ រឿង មាលាដួងចិត្ត

រូបភាព mydoc4u.com



រឿង មាលាដួងចិត្ត និពន្ធក្នុងឆ្នាំ ១៩៣៩ ហើយសរសេរចប់បរិបូរណ៍ ក្នុងឆ្នាំ១៩៤១។ បោះពុម្ពផ្សាយលើកដំបូងបង្អស់នៅឆ្នាំ១៩៧២។ រឿងនេះនិពន្ធដោយ លោក នូ ហាច មុនរឿងផ្កាស្រពោននិងរឿងនារីជាទីស្នេហា។ នៅក្នុងរឿងនេះ តួអង្គប្រុស ឈ្មោះទិឃាវុធ (ដែលផ្តើមឡើងជាសិស្សនៃវិទ្យាល័យព្រះស៊ីសុវត្ថិ ក្នុងឆ្នាំ១៩៣៩)។ រីឯតួអង្គស្រី ឈ្មោះ ថាចន្ទមុនី(ជាជនជាតិថៃ)។រឿងនេះកើតឡើងក្នុងជំនាន់ រាជ្យហ្លួងមុនីវង្ស នៃសម័យអា ណានិគមបារាំងហើយសាច់រឿងទាំងមូលកើតឡើងរហូតដល់ឆ្នាំ១៩៤៦ (រាជ្យហ្លួងនរោត្តមសីហនុ)។ទិឃាវុធគឺជាបុរសម្នាក់ដែលសុភាព ទន់ភ្លន់ក្នុងទំនាក់ទំនងជាមួយនឹងអ្នកដទៃ ហើយមានឥរិយាបថល្អចំពោះនារី និងជាមនុស្សដែលមានគោលការណ៍ច្បាស់លាស់ ចេះបែងចែករវាងមនុស្ស និង នយោបាយ មិនមានគំនិតប៉ាតណាប៉ាតណី ពោលគឺ គំនិតជាតិនិយម ស្នេហាមាតុភូមិដ៏ថ្លៃថ្នូរ។


ចែករំលែកទៅកាន់ :

0 មតិ:

Post a Comment

សូមជួយលើកទឹកចិត្តពួកយើង ដោយផ្ដល់ជាមតិនៅខាងក្រោមនេះ

តាមដានប្លក់នេះតាមអ៊ីមែល

 
Toggle Footer
ទៅលើ